ទិដ្ឋភាពទូទៅ

ក្រុមហ៊ុន Lee’s Food គឺជាក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យផ្គត់ផ្គង់ម្ហូបអាហារចាប់តាំងពីឆ្នាំ1962 មកម៉្លេះ។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Lee’s គឺជាក្រុមហ៊ុននាំចូល និងផ្គត់ផ្គង់ម្ហូបអាហារធំជាងគេបំផុតមួយនៅក្នុងតំបន់ ដែលកំពុងដំណើរការនៅក្នុងប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម និងប្រទេសកម្ពុជា។ ក្រុមហ៊ុនមានបុគ្គលិកលើសពី 500 នាក់ ដែលកំពុងបម្រើការងារក្នុងវិស័យផ្គត់ផ្គង់ម្ហូបអាហារនៅតាមបណ្តារប្រទេសខាងលើនេះ។

យើងមានមោទនភាពណាស់ដែលអាចរក្សាបាននូវផលិតផល និងសេវាកម្មប្រកបដោយគុណភាពខ្ពស់ ថែមទាំងអាចបន្តរផ្ដល់នូវផលិតផលល្អៗបំផុតដែលមានប្រភពមកពីគ្រប់ទ្វីបទាំងអស់នៅទូទាំងពិភពលោក។ ក្រុមហ៊ុន Lee’s ខិតខំធ្វើយ៉ាងណាផ្ដល់នូវភាពងាយស្រួលជូនដល់អតិថិជនរបស់ខ្លួន។ យើងគឺជាក្រុមហ៊ុនមានសក្តានុពលផ្ដល់ជូនអតិថិជនរបស់យើងនូវគ្រប់ផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ។

តាមរយៈផលិតផលចំនួនជាង 600 ប្រភេទ អ្នកអាចមានទំនុកចិត្តថា យើងមានអ្វីៗគ្រប់យ៉ាងសម្រាប់បំពេញតម្រូវការលោកអ្នក។ បទពិសោធន៍របស់យើងជាមួយនឹងផលិតផល និងវិស័យដ៏សំបូរបែបទាំងនេះអាចធានាបានថា យើងដឹង និងយល់ច្បាស់អំពីអាជីវកម្មរបស់អ្នក និងអាចផ្ដល់ជូននូវការប្រឹក្សា និងការណែនាំទៅតាមតម្រូវការរបស់លោកអ្នក។

យើងមានគោលដៅផ្ដល់គុណតម្លៃបន្ថែមទៅតាមលទ្ធភាពដែលអាចធ្វើបាន លើសេវាកម្មដែលយើងបាននិងកំពងុផ្ដល់ជូនលោកអ្នក ដែលមិនត្រឹមតែបំពេញទៅតាមតម្រូវការរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងផ្ដល់ជូននូវគុណភាពខ្ពស់លើសពីការរំពឹងទុក ចាប់តាំងពីការបញ្ជារទិញលើកដំបូងតែម្ដង។

ទាំងអស់នេះគឺជាអាជីវកម្ម និងជំនាញរបស់យើង។ ស្វាគមន៍រាល់ការសាកល្បងផលិតផល និងប្រើប្រាសសេវាកម្មក្រុមហ៊ុនរបស់យើង។

ចក្ខុវិស័យ និងបេសកកម្មរបស់យើង

យើងមានបំណងចង់ក្លាយទៅជា៖

  • ក្រុមហ៊ុនឈានមុខគេលើវិស័យផ្គត់ផ្គង់ម្ហូបអាហារនៅក្នុងតំបន់
  • ដៃគូពាណិជ្ជកម្មដ៏ល្អរបស់ក្រុមហ៊ុនផ្គត់ផ្គង់ម្ហូបអាហារអន្តរជាតិល្បីៗ
  • ក្រុមហ៊ុនផ្ដត់ផ្គង់ម្ហូបអាហារធំជាងគេនៅក្នុងតំបន់ ដោយសារមានការទទួលស្គាល់កំរិតវិជ្ជាជីរៈ និងគុណភាពសេវាកម្មអតិថិជន
  • និយោជកដ៏ល្អដែលចាត់ទុកការរួមចំណែករបស់បុគ្គលិកគ្រប់រូបត្រូវបានផ្ដល់គុណតម្លៃ និងការតបស្នង
  • ក្រុមហ៊ុនផ្គត់ផ្គង់អាហារគ្រប់មុខ

បណ្ដាញសកលរបស់ក្រុមហ៊ុន

  • បណ្ដាញផ្គត់ផ្គង់ដ៏ធំទូទាំងពិភពលោក
  • មានការជឿទុកចិត្តជាលក្ខណៈអន្តរជាតិ
  • មានសក្តានុពលក្នុងការបញ្ជាទិញបរិមាណច្រើន

MILESTONE

១៩៦២
២០០៤
២០១០
២០១១
២០១៧

១៩៦២

  • ត្រូវបានបង្កើតឡើងដោយមានឈ្មោះថា “Lee’s Frozen Food Sdn Bhd
  • បានចាប់ផ្ដើមដំបូងជាហាងលក់រាយលំដាប់ទីមួយនៅ Kampung Attap។

២០០៤

  • បានបង្កើតបណ្ដាញផ្គត់ផ្គង់ដោយផ្ទាល់ខ្លួនរបស់យើងនៅក្នុងប្រទេសវៀតណាមតាមរយៈក្រុមហ៊ុនសាខា Goodfood Ltd។

២០១០

  • បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ Lee’s Foodservice Ltd ក្នុងប្រទេសកម្ពុជា។

២០១១

  • បានចាប់ផ្ដើមដំណើរការឃ្លាំងរបស់យើងនៅ Tiong Nam ដើម្បីជួយសម្រួលដល់ការផ្គត់ផ្គង់ និងការគ្រប់គ្រងការរក្សាទុកទំនិញ ។
  • បានប្ដូរទីស្នាក់ការកណ្ដាលទៅកាន់ Menara Bata អគារពាណិជ្ជកម្ម PJ Trade Centre។

២០១៧

  • បានបើកហាងលក់រាយទី 2។

ធ្វើឱ្យមនុស្សជំនាន់ក្រោយមានអនាគតភ្លឺស្វាង និងត្រចះត្រចង់

ប្រវត្តិស្មោះត្រង់របស់គ្រួសារ ចំណេះដឹងផ្នែកធុរកិច្ច និងគុណតម្លៃប្រពីណីទាំងអស់។

នៅឆ្នាំ1962 លោក Lee Wing Kang និងភរិយារបស់លោក ដែលអ្នកទាំងពីរសុទ្ធតែមានទឹកមុខស្រស់ថ្លា ពោរពេញទៅដោយទឹកចិត្តមោះមុត ក្លៀវក្លា និងការប្ដេជ្ញាចិត្តខ្ពស់ បានឈានជើងចូលប្រឡូកក្នុងក្នុងវិស័យអាជីវកម្ម។ តាមរយៈចំណេះដឹង និងបទពិសោធន៍ដែលខ្លួនមាន លោក Lee Wing Kang និងភរិយារបស់លោកដែលពោរពេញទៅដោយស្មារតីសហគ្រិនភាពដ៏រឹងមាំ បានរួមគ្នាបង្កើតភាពជាដៃគូសហការដ៏អស្ចារ្យមួយ។ ទិដ្ឋភាពគ្រប់យ៉ាងរបស់អាជីវកម្មនៅពេលនោះបង្ហាញអំពីភាពជោគជ័យឆ្ពោះទៅអនាគតដ៏ល្អប្រសើរ ដែលពេលនោះហើយដែលក្រុមហ៊ុន Lee’s Frozen Food Sdn Bhd បានបដិសន្ធិនូវជំនាន់ទីមួយដ៏ត្រចះត្រង់របស់ខ្លួន។

ក្នុងរយៈពេលសែសិបប្រាំបួនឆ្នាំក្រោយមកទៀត ក្រុមហ៊ុន Lee’s បានឆ្លងកាត់ឧបសគ្គជាច្រើន ដែលក្រុមហ៊ុនមួយនេះបានខិតខំប្រឹងប្រែងជម្នះនៅក្នុងការសាកល្បង ក៏ដូចជាពុះពារនូវរាល់ឧបសគ្គជាច្រើន អ្វីដែលលំបាកនោះ គឺថា ការសាកល្បងនេះទទួលបានលទ្ធផលមិនល្អ ។ ការទទួលមរណៈភាពរបស់លោក Lee បានធ្វើឱ្យអាជីវកម្មគាំងដំណើរការមួយរយៈពេល។ នៅពេលនោះនៅសល់តែកូនស្រីរបស់លោក Lee គឺ Doris និង Chris ដែលអ្នករ៉ាប់រងបន្ត និងរក្សានូវសមិទ្ធផលទាំងឡាយដែលឪពុកម្ដាយរបស់គាត់បានកសាងឡើងដោយកម្លាំងញើសឈាមផ្ទាល់របស់គាត់។

សព្វថ្ងៃ ឈ្មោះរបស់ Lee នៅតែមានភាពរឹងមាំ ដោយបានបន្តរហូតទៅដល់គ្រួសារពីរជំនាន់។ អ្នកដឹកនាំអាជីវកម្មបច្ចុប្បន្នគឺជាអ្នកបន្តវេនជំនាន់ទីបីនៃគ្រួសារត្រកូល Lee គឺ Gareth និង Adeline Tan ជាចៅរបស់ស្ថាបនិកក្រុមហ៊ុនដែលបានចូលគ្រប់គ្រងក្រុមហ៊ុននៅឆ្នាំ2000 និងបន្តរដឹកនាំរហូតដល់សព្វថ្ងៃ ។ តាមរយសមិទ្ធផលបច្ចុប្បន្ននិងមានការលើកទឹកចិត្តពីសំណាក់គ្រួសារ បងប្អូនប្រុសស្រីទាំងពីរមានឆន្ទៈកាន់តែមោះមុតក្នុងការផ្លាស់ប្ដូរទៅកាន់អនាគត់ដ៏ប្រសើររហូតបានកសាងមូលដ្ឋានដ៏រឹងមាំនៅក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា។

មរតកនៃក្រុមហ៊ុន Lee’s frozen Food Sdn Bhd បានបន្ដរដំណើរការរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយនេះគឺជាសាច់រឿងជំរុញទឹកចិត្តដល់អ្នកអាន ក៏ដូចជាជាសាច់រឿងដែលបង្ហាញអំពីចក្ខុវិស័យគ្រួសារដែលប្រកាន់ខ្ជាប់នូវស្មារតី និងប្រពៃណីវង្សត្រកូលរបស់ខ្លួន។ អនាគតមានភាពត្រចះត្រចង់ បើកទូលាយដើម្បីទទួលយកឱកាសពីគ្រប់ទិសទី និងគ្រប់ដំណើរការអាជីវកម្មដែលខ្លួនចូលរួម។ ចាប់តាំងថ្ងៃដែលផ្លូវធ្វើដំណើរមានភាពតូចចង្អៀត រហូតឈានទៅដល់វិថីដ៏ទូលាយសម្រាប់ក្រុមហ៊ុន Lee’s នៅពេលនេះក្រុមហ៊ុនកំពុងតែឈានទៅរកអនាគតថ្មី។